Friday, December 14, 2012

ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួបលើកទី៦៤

IDEA ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១២សមាគមប្រជាធិបតេយ្យឯករាជ្យ
នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA )
រួមទាំងសហព័ន្ឋសហជីប កម្មករ ចំនីអាហារ និង សេវាកម្មកម្ពុជា(CFSWF) បណ្តាញយុវជនកម្ពុជា(CYN) សម្ព័នសហគមកម្មករកម្ពុជា(CCFC) សមាគមមន្ត្រីរាជ្យការឯករាជ្យកម្ពុជា(CICA) និងបណ្តាញ
សមាគម​ អង្កការក្រៅរដ្ឋាភិបាល ដែលមានអ្នកចូលរួម ប្រមាណ ៣០០នាក់បានរួមគ្នាប្រារព្ធទិវាបុណ្យសិទ្ធិមនុស្ស១០ធ្នូ​ ខួបលើកទី ៦៤ ដែលដើរដង្ហែរជាក្បូន ចាប់ពីផ្ទះសាមគ្គី ទៅក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងគោលបំណង ដើម្បីដាក់ញត្តិទៅក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានប្រធានបទស្តីអំពី”មានយុត្តិធម៌ មានសេរីភាព”។ នៅក្នុងការដង្ហែរជាក្បូននេះមានការរារាំងពីសំណាក់អាជ្ញាធរមានសម្ថកិច្ចទោះបីជាយ៉ាងនេះក្តីក៏ ពុំអាចបំបែកកម្លាំងសាមគ្គីនេះដែរហើយញត្តិនេះក៏បានដាក់ទៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕

Monday, November 19, 2012

សមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបាន បង្កើតបណ្តាញកម្មករ ធ្វើការតាមផ្ទះកម្ពុជា


ភ្នំពេញ៖ សមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានរៀបចំសមាជបង្កើតបណ្តាញកម្មករ ធ្វើការតាមផ្ទះកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែ វិច្ឆិកា ឆ្នាំ ២០១២ នៅភោជនីយដ្ឋានទន្លេបាសាក់ ដើម្បីរើសប្រធានបណ្តាញថ្មីមួយនេះ។

អង្គសមាជមាន ​អ្នកចូលរួម​ពី​កម្មករ​ធ្វើការ​តាម​ផ្ទះរួមទាំង​មន្ត្រី​រដ្ឋាភិបាលតំណាង​ អង្គទូត និង​អង្គការ​ជាតិ​-​អន្តរជាតិសហជីពនិង​អ្នកសារព័ត៌មាន​។​

​ ក្នុង​ពិធី​ជួបជុំ​នោះក្រៅ​ពី​មតិ​សំណេះសំណាលក៏​មាន​កិច្ចពិភាក្សាព្រមទាំង​ បោះឆ្នោត​ជ្រើសតាំង​រចនាសម្ព័ន្ធនិង​លក្ខន្តិកៈ​របស់​បណ្តា​ញក​ម្មករ​ ធ្វើការ​តាម​ផ្ទះ​កម្ពុជា​។
លោក ហេង សំអ៊ន អគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)បានថ្លែងឲ្យដឹងថាពីមុនសមាគមបានជ្រើសតែបណ្តាញកម្មកររោងចក្រម៉ូតូកង់បីជាដើម ប៉ុន្តែនៅពេលនេះសមាគបង្កើតបណ្តាញមួយទៀត គឺបណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជាក្នុងគោលបំណងរក្សាសិទ្ធិពួកគេពីការកេងប្រវ័ញ្ចកម្លាំង ដើម្បីធ្វើការទាមទារសិទ្ធិទាមទារ ប្រាក់ខែគោលនិងលក្ខខណ្ឌការងារផ្សេងៗដូចកម្មករដទៃបំរើក្នុងវិស័យផ្សេងៗ ព្រោះពួកគេក៏ជាមនុស្សចាំបាច់ទទួលសិទ្ធិពីរបរក្រៅប្រព័ន្ធនេះផងដែរ។
លោកថា “មុនគេធ្វើការទាមទារសិទ្ធិអីមួយ គេត្រូវមានបណ្តាញមុនសិនអីចឹងបានជាយើងរួមគ្នាបង្កើតបណ្តាញដើម្បីរៀបចំ សកម្មភាពជួយផ្សេងៗ និងទាមទារឲ្យរដ្ឋាភិបាលពិនិត្យស្ថានភាពកម្មករតាមផ្ទះ”។
ជាមួយគ្នា លោកស្រី ពុង ឈីវកិចនាយិការអង្គការលីកាដូ និង NGO CEDAW បានថ្លែងថាកម្មករធ្វើការតាមផ្ទះក្នុងស្រុកភាគច្រើនជាស្រ្តី និងកុមារដែលពួកគេ ទទួលរងនូវការធ្វើបាប “យើងមានការលំបាក ព្រោះការងារក្នុងផ្ទះយើងមិនអាចទៅមានសិទ្ធិចូលផ្ទះគេបានទេអីចឹងយើងមិនដឹងថា ពួកគាត់ជាពិសេសកុមារត្រូវថៅកែធ្វើបាប ធ្វើការហួសកម្លាំង ហួសម៉ោងគ្មានអាហារគ្រប់គ្រាន់ជាដើម ”។
សូមជម្រាបថា ដំណាក់ការទី១ សមាគមធ្វើការចងក្រងបណ្តាញកម្មករធ្វើការតាមផ្ទះពីព្រោះអំណាចរបស់បណ្តាញស្ថិតលើសមាជិកក្នុងឆ្នាំ២០១២នេះ ដំណាក់ទី២ឆ្នាំ២០១៣-២០១៤ ធ្វើការតស៊ូមតិដោយសាររាជរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ លេខ១៨៩និងឲ្យមានច្បាប់ជាតិដើម្បីការពារកម្មករតាមផ្ទះ ទាំងក្នុង និងក្រៅប្រទេសព្រមទាំងតាមដានជំរុញឲ្យមានការអនុវត្តច្បាប់ ទាមទារប្រាក់ខែគោលនិងលក្ខខណ្ឌការងារផ្សេងៗ៕

Thursday, September 13, 2012

ការដោះស្រាយវិវាទនៅម៉ាឡេស៊ី ពលករឈ្មោះអ៊ុត សុខឃឿន

ពលករ អ៊ុត សុខឃឿន រូបខាងស្តាំ

ភ្នំពេញៈ នៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១២ លោក ជុំ ចាំ​​ បានជួបពិភាក្សាជាមួយលោក មែ ស៊ីថុន
តំនាងក្រុមហ៊ុន យូមេនរីសស៏ ឌីវេឡុបមេន(HRD)  ពីពត៌មានទាក់ទងនឹងពលករឈ្មោះ​ អ៊ុត​ សុខឃឿន មានទីកន្លែងកំណើតនៅភូមិ ពោនកក ឃុំ ឈើទាល ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង។ ដែលបានទៅធ្វើការនៅម៉ាឡេស៊ីតាំងពី ថ្ងៃទី១៤ ខែ កក្កដា​ ឆ្នាំ២០១០​តាមរយៈ​ក្រុមហ៊ុន យូមេនរីសស៏ ឌីវេឡុបមេន(HRD) តាមកុងត្រាដែលមានរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១០ រហូតដល់ ថ្ងៃទី ១៤​ ខែ តុលា ឆ្នាំ ២០១២។
រហូតមកដល់ពេលនេះនាងពុំទាន់បានវិលត្រឡប់មក​វិញឡើយ តែមិត្តភក្តិដែលអ្នកទៅជាមួយគ្នា
បានវិលត្រលប់មកវិញអស់ហើយ។
ក្រុមគ្រួសារមិនបានទទួលពត៌មានអ្វីសោះពីពលករម្នាក់នេះ ជាងពីឆ្នាំមកហើយ ទើបក្រុមគ្រួសារមកពឹងពាក់ សមាគមប្រជាធិបតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) អោយជួយរកកូនរបស់គាត់។
លោក មែ ស៊ីថុន: បន្ទាប់ពីទទួលទូរសព្ទពី សមាគមប្រជាធិបតេយ្យឯករាជ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)​ ក្រុមហ៊ុនបានទាក់ទងទៅភ្នាក់ងារនៅម៉ាឡេស៊ី
តែទាក់ទង​មិនបាន​បន្ទាប់មកក្រុមហ៊ុនបានទូរសព្ទ័ទៅម្ចាស់ផ្ទះដែលទទួលយកពលករទៅធ្វើការ​​ម្ចាស់ផ្ទះបានឆ្លើយថា​ពលករនេះធ្វើការបានតែ១ឆ្នាំ ទេហើយភ្នាក់ងារនៅម៉ាឡេស៊ី យកទៅធ្វើការនៅកន្លែងផ្សេងទៀត។​
ក្រុមហ៊ុននិងព្យាយាមទាក់ទងទៅខាងម៉ាឡេស៊ីទៀត​តែបើមិនបានលទ្ឋផល​ក្រុមហ៊ុននិងទាក់ទងនៅក្រសួង​ការងារ​និងក្រសួងការបរទេស​ដើម្បីទាក់ទងទៅ
ស្ថានទូតខ្មែនៅម៉ាឡេស៊ីក្រុមហ៊ុននឹងសុំពេល១ទៅ២សប្តាដើម្បីដោះស្រាយរឿងនេះ។

Friday, August 31, 2012

សូមស្វាគមន៏មកកាន់ទំព័រយើងខ្ញុំ


ប.ក.ផ.ក  ចងក្រងឡើងដោយពួកយើងជាកម្មករធ្វើការតាមផ្ទះ  ដើម្បីការពារសិទ្ឋិ   សេរីភាព     ក៏ដូចជាផលប្រយោជន៏របស់ពួកយើងទាំងអស់គ្នា​។
CDWN has been organized by Cambodia domestic workers to protect our right freedom and as well as our benefits.


ចូលរួមធ្វើការទាំងអស់គ្នា    ដើម្បីលក្ខខណ្ឌការងារល្អប្រសើរ
Working Together to improve our working conditions


ហេតុអ្វីពួកយើងបង្កើតបណ្តាញនោះឡើង​?  ​​​​​​​​​ដោយធ្លាប់រងគ្រោះសព្វបែបយ៉ាងក្នុងឋានៈជាកម្មករធ្វើការតាមផ្ទះជាពិសេសមិនត្រូវបានការយកចិត្តទុកដាក់និងផ្តល់តំលៃពីសង្គម។
ដោយមានបំណងឱ្យកន្លែងការងាររបស់យើងជាកម្មករតាមផ្ទះប្រកបដោយផាសុខភាព​ សុវត្ថិភាពយុត្តិធម៏មានខណ្ឌការងារ
ល្អប្រសើរ​ថ្លៃថ្លូរ ​មានការទទួលស្គាល់និងផ្តល់តំលៃពីសង្គម​។ដោយយល់ច្បាស់ថា មានតែការចងក្រងគ្នាជាបណ្តាញ
រឺជាសហហជីពទេទើបអាចធ្វើការផ្លាស់ប្តូរនេះបាន។កម្មករធ្វើការតាមផ្ទះមួយក្រុម​ ដែលមានទស្សនៈនិងការយល់ឃើញ
ប្រហាក់ប្រហែលគ្នាពុះពារដោយឆន្ទៈ និងការប្តេជ្ញាមោះមុតបានបូជាកម្លាំងកាយចិត្តពិចារណារិះរកវិធីកែប្រែជីវភាពរស់នៅ
របស់ពួកយើងនៅក្នុងសង្គម។ដោយមានការពិគ្រោះយោបល់ជាមួយ​គ្នាជាច្រើនលើករហូតដល់មានការព្រមព្រៀងគ្នា
នឹងបង្កើត​‌‍«​បណ្តាញកម្មករ​ធ្វើការតាមផ្ទះកម្ពុជា‍»​នៅថ្ងៃទី១១​ខែវិឆ្ឆិកាឆ្នាំ២០១២ដើម្បីចូលរួមកសាង​សង្គមកម្មករជាមួយ
កម្មករដទៃទៀតគ្រប់វិស័យ​និងការសំរេចវាសនា​ខ្លួន ដោយខ្លួនឯង​។