Wednesday, March 26, 2014

ឃុំខ្លួន ថៅកែស្រី ដែលវាយធ្វើបាប និង បង្ខំឈ្នួលបម្រើ លិឍកំអួតខ្លួនឯង ដាក់ពន្ធ នាគារ

DAP ដោយ ៖ ដើមអម្ពិល ID-015: ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលា ដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ថៅកែស្រី ដែលវាយធ្វើបាប និងបង្ខំឱ្យកូន ឈ្នួលលិឍកំអួតខ្លួនឯង ដាក់ពន្ធនាគារជា បណ្ដោះអាសន្ន នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នេះ ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនា តាមមាត្រា ២១៧ នៃ ក្រមព្រហ្មទណ្ឌ ។ថៅកែស្រីរូបនេះ ត្រូវបាននគរបាល ខណ្ឌសែនសុខ បញ្ជូនខ្លួនទៅកាន់តុលាការ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ហើយត្រូវព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ហិង្សា ដោយចេតនា តាមមាត្រា ២១៧ នៃក្រម ព្រហ្មទណ្ឌ ហើយពេលបញ្ជូនទៅដល់ដៃ ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនតែម្ដង ទៅ ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ របស់នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ថៅកែស្រីដែលប្រើ អំពើហិង្សាលើឈ្នួលបម្រើស្រីរបស់ខ្លួន ឈ្មោះ គង់ ស៊ីណាត អាយុ ៣២ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់ម៉ូតូ រស់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។
រីឯក្មេងស្រីរងគ្រោះឈ្មោះ ផល លក្ខិណា អាយុ ១៧ឆ្នាំ មានស្រុកកំណើត នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
របាយការណ៍របស់នគរបាលបានរៀបរាប់ទៀតថា ក្មេងស្រីរងគ្រោះ បានមកនៅជាមួយថៅកែ ស្រី ធ្វើជា ឈ្នួលបម្រើ ប៉ុន្តែក្នុងអំឡុងពេលនៃការរស់នៅ ក្មេងស្រីរងគ្រោះ តែងតែទទួលរង ការប្រើអំពើហិង្សា វាយ ធ្វើបាបទាំងយប់ ទាំងថ្ងៃ នៅពេលធ្វើអ្វីខុសម្តងៗ ។
ជាមួយគ្នានេះ ថៅកែស្រី ចិត្តខ្មៅ គង់ ស៊ីណាត បានបង្ខំឲ្យឈ្នួលបម្រើរបស់ខ្លួន លិឍកំអួត នៅពេលដែល ក្មេងស្រីរូបនេះ អត់ស្រួលខ្លួន ហើយក្អួតម្តងៗ ។
ដោយសារតែអត់ទ្រាំការលំបាក ក្នុងការរស់នៅជាមួយថៅកែស្រី ចិត្តខ្មៅមិនបាន ក្មេងស្រីរងគ្រោះរូបនេះ បានសម្រេចចិត្តរត់ចេញពីផ្ទះ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤ ហើយ ជួបជាមួយខាង អង្គការ ការ ពារសិទ្ឋកុមារ CCPCR រួចអង្គការមួយនេះ បាននាំក្មេងស្រីរងគ្រោះ ទៅរស់នៅជាមួយ ស្ថិតនៅ សង្កាត់ ភ្នំពេញថ្មី ។
លុះដល់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៤ ខាងអង្គការបាននាំក្មេងស្រីរងគ្រោះ ទៅដាក់ ពាក្យបណ្តឹង នៅអធិ ការដ្ឋានគរបាលខណ្ឌសែនសុខ ទើបនៅវេលា ម៉ោង ៥និង១០នាទី ល្ងាចថ្ងៃទី២២ ខែមីនា កម្លាំងនគរ បាលខណ្ឌ ដោយមានការឯកភាពពីតំណាងអយ្យការ និងមានការបញ្ជា ពីលោកស្នងការ ជួន សុវណ្ណ បាន ឈានទៅដល់ការឃាត់ខ្លួន ថៅកែស្រីរូបនេះ យកមកសួរនាំបន្តទៀត ៕


Thursday, May 2, 2013

ទិវា​​ពលកម្ម​​អន្តរ​ជាតិ​​ថ្ងៃ​​ទី​​១ ខែ​​ឧសភា​​ ដើរ​​ដង្ហែរ​​ក្បួន​​ទ្រង់​ទ្រាយ​​ធំ

ភ្នំពេញ ៖ក្នុងឱកាស​អបអរសាទ​រ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ ​ទី១២៧ ឆ្នាំ​២០១៣​នេះអង្កការសង្គមស៊ីវិល ក្រុម​កម្មករ បណ្តាសមាគម និងបណ្តាញផ្សេងៗទៀតបាន​​ដើរ​​ដង្ហែរ​​ក្បួន​ពី​​ទីលាន​ប្រជា​ធិប​តេយ្យ ទៅ​រដ្ឋសភា​ជាតិ ដើម្បី​​យក​​ញតិ្ត​ទៅ​​ដាក់​​ជូន​តំណាងរាស្ត្រ មកពី​គណបក្ស​ចំនួន​បី គឺ​​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​​​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។
ប៉ុន្តែមានតែ​តំណាង​គណបក្ស​ពីរ​ប៉ុណ្ណោះ ដែល​បាន​ទទួលយក​ញត្តិ ដោយ​​មិន​មាន​វត្តមាន គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។ក្នុងការដើរដង្ហែរជាក្បួននេះមានអ្នកចូលរួមប្រមាណ១ម៉ីននាក់ ​ ដើម្បី​​យក​​ញតិ្ត​ទៅ​​ដាក់​​ជូន​តំណាងរាស្ត្រដែល​​ញតិ្ត​ នេះគឺជាការទាមទាររបស់កម្មករ អ្នកប្រកបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីរាជការ និងបណ្តាញផ្សេងៗទៀត ដើម្បីឲ្យ​រដ្ឋាភិបាល​អាណត្តិ​​ថ្មី ដែល​នឹង​ប្រសូត្រ​ឡើង​នៅ​ពេល​​ខាង​មុខ​​នេះ ត្រូវតែ​ធ្វើ​តាម​ការសន្យា​របស់​ខ្លួន។

Friday, March 8, 2013

ការអបអរសាទរទិវានារីអន្តរជាតិ ខួបលើកទី១០២

ភ្នំពេញ: នៅព្រឺកថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០១៣ ដែលជាថ្ងៃនៃការប្រារព្ធនៃទិវានារីអន្តរជាតិ ខួបលើកទី ១០២។ការប្រារព្ធទិវានេះ ត្រូវបានធ្វើឡើងដោយ សហភាពការងារកម្ពុជា និងមានការចូលរូមពី អង្កការ សមាគម និង បណ្តាញនានាដែលមានអ្នកចូលរួមប្រហែល ១០០០ នាក់។ ការប្រារព្ធទិវានេះ ត្រូវបានធ្វើឡើង នៅទីលានសួនសេរីភាព ក្នុងគោលបំណងដើម្បីលើកស្ទួយសិទ្ទរបស់ស្រ្តី និង ការដើម្បីឲ្យមានការគោរព្ធនូវសិទ្ទការងារផងដែរ។

បន្ទាប់ពីបានបញ្ចប់នូវកម្មវិធី សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើដំនើជាក្បូនដោយរ៉ឹម៉កទេសចរណ៏ ដើម្បីផ្សព្វផ្សាយពីសេចក្តីថ្លែងការរួមរបស់រាជរដ្ឋាភិបាលកម្ពុជា"គួរតែផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្តរជាតិ លេខ១៨៩ ស្តីពីការងារសម្យរម្យសម្រាប់កម្មករធ្វើការតាមផ្ទះ!" នៅតាមផ្សារមួយចំនួននៅទីក្រុងភ្នុំពេញដូចជា ផ្សារចាស់ ផ្សារកាប់គោ ផ្សារទូលទំពួង ផ្សារកណ្តាល ផ្សារទូលទំពួង ផ្សារអូឫស្សី និងផ្សារដើមគរ។

Thursday, February 28, 2013

ភរិយា ឧកញ៉ា វេ​ង លី​តិច​ឡា ចិ​ត្ដ​អប្រិយ​កំណាច​ឃោរឃៅ​ធ្វើ​ទារុណកម្ម​ក្មេងស្រី​អ្នកបម្រើ​ដ៏​អមនុស្សធម៌​ជិត​១០​ឆ្នាំ​

WATPHNOM : ​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៣ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បាត់ដំបង​បាន​បង្ហើប ឱ្យដឹងពី​ភាព​ដ៏​រន្ធត់ ខ្លោចផ្សា​របស់​ក្មេង ស្រី​អាយុ​១៧​ឆ្នាំ​២​នាក់ ដែល​បាន​រង​នូវ ការធ្វើ​ទារុណកម្ម​វាយដំ​ពី​សំណាក់​ថៅ កែ​ស្រី​អ្នកមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ​និង​ជា​ភរិយា​ម្ចាស់​បុរី​វិមាន សុភមង្គល ប៉ុន្ដែ​ចិ​ត្ដ អប្រិយ កាច​សាហាវ ឃោរឃៅ ។​
         ​ ក្មេងស្រី​ទាំង​២​នាក់ មាន ស្នាមរបួស​ពេញ​រៀងកាយ​ដូចៗ​គ្នា មាន​សភាព ស្លេកស្លាំង មានតែ​ខោអាវ​ជាប់​នឹង​ខ្លួន មួយ​ចង្កេះ អង្គុយ​យំ​ដ៏​ស​ង្វែ​គ​នៅក្បែរ រង្វង់​មូល​រូបសំណាក់​លោកតា​ដំបង គ្រញូង​ក្រុង​បាត់ដំបង កាលពី​ព្រលប់​ថ្ងៃ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៣ ហាក់ដូចជា អស់សង្ឃឹម​ក្នុង​ជីវិត ទើប​នគរបាល​បាន​សួរនាំ និង​យក​អ្នក​ទាំង​២​មកកាន់​កា​រិ យា​ល័យ​ដើម្បី​សួរនាំ​អំពី​ដំណើររឿង​នៃ ក្ដី​ទុក្ខសោក​របស់​នាង រស់នៅ​ក្រោម ដំបូល​អភិជន ប៉ុន្ដែ​ចិ​ត្ដ​កាច​អប្រិយ អមនុស្សធម៌​នោះ ។ តាម​ការ​អះ អាង​របស់​ក្មេងស្រី​ដ៏​កំសត់​បាន​ឲ្យ​ដឹងថា ពួកនាង​បាន​បង្ខំ​ចិ​ត្ដ លួច​រត់​ចេញពី​ភូមិគ្រឹះ​ដ៏​ស្ដុកស្ដម្ភ​របស់ លោក​ឧកញ៉ា វេ​ង លី​តិច​ឡា នៅ​រាជ ធានី​ភ្នំពេញ ជិះ​ម៉ូតូឌុប​មកកាន់​ស្រុក កំណើត​ឯ​ខេត្ដ​បាត់ដំបង ដោយសារតែ ពួកនាង​មិនអាច​ស៊ូទ្រាំ​រង​នូវ​ការវាយដំ ធ្វើ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​ស្រី​ឈ្មោះ លី ពៅ ដែល​ត្រូវជា​ភរិយា​ឧកញ៉ា​ខាង លើ ។​
         ​យុវតី​ រងគ្រោះ​ឈ្មោះ សង់ គ​ន្ធា អាយុ ១៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សំបុក អក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ដ​បាត់ ដំបង​បញ្ជាក់ថា នាង​គឺជា​កូនកំព្រា​តាំង ពី​តូច តែមាន​ម្ដាយធំ​ម្នាក់​ឈ្មោះ ហ៊ុ​ង សុខា អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាង លើ ។ ដោយឡែក​យុវតី​រងគ្រោះ​ម្នាក់ ទៀត​ឈ្មោះ ផល្លី អាយុ​១៧​ឆ្នាំ នៅ​ចំពោះ មុខ​សមត្ថកិច្ច​នាង​បាត់អស់​ភាពក្លាហាន និយាយ​ទាំង​ភិតភ័យ​ថា នាង​មិនដឹងថា ឪពុកម្ដាយ​ស្លាប់ ឬ​នៅទីណា​ពិតប្រាកដ ទេ តែមាន​ស្រុកកំណើត​នៅ​ខេត្ដ​តាកែវ ហើយ​នាង​ទាំង​២​នាក់​បាន​ទៅធ្វើជា​អ្នក បម្រើ​នៅ​ភូមិគ្រឹះ​លោក​ឧកញ៉ា វេ​ង លី​តិច​ឡា និង​ភរិយា​ឈ្មោះ លី ពៅ “​ម្ចាស់​បុរី​វិមាន​សុភមង្គល​” នៅ​ផ្លូវ លេខ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួល គោក ។​
         ពួក នាង​បន្ដថា ក្នុងនាម​ជា​អ្នកបម្រើ ប្រៀប​បានជា​ទាសករ​ដាច់​ថ្លៃ មិន​ថា ពេលយប់ ឬ​ថ្ងៃ​ថៅកែ​ស្រី​តែងតែ​ធ្វើ ទារុណកម្ម​វាយដំច្រំធាក់ និង​ឱ្យបំពេញ ការងារ​ដូចជា បម្រើ​និង​ថែ​ទាំង​សត្វ​ឆ្កែ ចំនួន​១៩​ក្បាល ជូន​សម្អាត​ក្នុង​ភូមិគ្រឹះ ដែលមាន​កម្ពស់​៣​ជាន់ និង​បោកគក់ ក៏ដូចជា​រៀបចំ​ទុកដាក់​នូវ​សម្ភារ​ផ្សេងៗ ជាច្រើន​សិប​មុខ​ទៀត ដែល​មកទល់នឹង ពេលនេះ​ពួកនាង​បានរស់នៅ​ភូមិគ្រឹះ​ដ៏ ខ្លោចផ្សា​នេះ​អស់​រយៈពេល​៩​ឆ្នាំ បើ​គិត តាំងពី​នាង​អាយុ​៨​ឆ្នាំ​មក​នោះ ។ យុវតី សង់ គ​ន្ធា បាន​បញ្ជាក់ថា កាលពី ដំបូង​ក្នុង​វ័យ​៨​ឆ្នាំ បើទោះជា​រង​នូវ​ការ វាយដំ ប៉ុន្ដែ​មិន​ដូច​ពេលបច្ចុប្បន្ន​ធ្ងន់ ធ្ង​រ​បែបនេះ​ទេ គឺ​ថៅកែ​ស្រី​បាន​ចាប់ ផ្ដើមធ្វើ​បាប​នាង​ចាប់ពី​អាយុ​ប្រហែល ១០​ឆ្នាំ និង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​តែង រង​នូវ​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​ថៅកែ ស្រី ដែល​ទម្លាប់ យក​ខ្សែភ្លើង​វិញ​ជា​២ ដង​អំបោស​ជូត​ផ្ទះ និង​ដង្កាប់ សុទ្ធតែជា​សម្ភារៈ ដែល​ទុក សម្រាប់ធ្វើ​ទារុណកម្ម​ពួកនាង​។​
         ​មានការ​ បញ្ជាក់ទៀតថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ ២០១៣ ខណៈ​ថៅកែ​មិន​នៅផ្ទះ និង​ភ្លេច បិទទ្វារ​របង ជា​ឱកាស​ដែល​ធ្វើឱ្យ​នាង លួច​រត់​ចេញពីផ្ទះ​ទៅសំងំ​នៅខាងមុខ​ក៏ ហៅ​ពូ​ម៉ូតូឌុប​ម្នាក់ រួច​សំពះអង្វរ​គាត់ ឱ្យជួយ​ឌុប​ទៅកាន់​ខេត្ដ​បាត់ដំបង​ដែលជា ស្រុកកំណើត ហើយ​ពូ​ម៉ូតូឌុប​ពិតជា​មាន ចិត្ដធ​ម៌​សណ្ដោស​ប្រណី​តាម​ការ​អង្វរ​ពី ពួកនាង មកដល់​ទីក្រុង​បាត់ដំបង ពូ​ម៉ូតូ ឌុប​គាត់​ថែមទាំង​មិន​យកប្រាក់​រួចហើយ បាន​ប្រាប់​នាងៗ​ថា ចាំ​ថ្ងៃ​ណា​មាន​ប្រាក់ យកមក​សង​ពូ​វិញ​ចុះ តាមរយៈ​លេខ ទូរស័ព្ទ​ដែល​ពូ​ទុកឱ្យ​ក្មួយៗ រួចហើយ គាត់​ក៏បាន​ចេញពី​ក្រុង​បាត់ដំបង​ធ្វើឱ្យ រូបនាង​ទាំង​២​នាក់​មិនដឹងថា ទៅ​ជ្រក​នៅ ទីណា​ក៏​នាំគ្នា​មក​អង្គុយ​នៅក្បែរ​រង្វង់​មូល លោកតា​ដំបងគ្រញូង ទើប​ជួបនឹង​នគរ បាល​ហៅ​មក​សួរនាំ​ពី​ដំណើររឿង​នៃ​ជីវិត ដ៏​ខ្លោចផ្សា​របស់​នាង ។​
         ​អ្នកស្រី ហ៊ឹង សុខា បាន​ប្រាប់​សមត្ថ កិច្ច​ផងដែរ​ថា ឈ្មោះ សង់ គ​ន្ធា អាយុ ១៧​ឆ្នាំ គឺជា​ក្មួយ​ស្រី​របស់​ដែល​បាន កំព្រា​ឪពុកម្ដាយ​តាំងពី​វ័យ​៨​ឆ្នាំ​មកម្ល៉េះ កាលណោះ លោក​ឧកញ៉ា វេ​ង លី​តិច​ឡា និង​លោកស្រី លី ពៅ ថៅកែ​បុរី​វិមាន សុភមង្គល​នៅ​ភ្នំពេញ គាត់​អះអាងថា មានតែ​កូនប្រុស​នៅ​ត្រកូល ដូច្នេះ​ចង់ បានកូន​ស្រី​ដើម្បី​ធ្វើជា​កូនចិញ្ចឹម​យក មក​បីបាច់​ថែរក្សា ។  ដោយ​យល់ឃើញថា ក្មួយ​ជា​ក្មេង​កំព្រា អាច​នឹងមាន​អនាគត បើ​គាត់​សម្រេច​ចិ​ត្ដ​ឱ្យទៅ​រស់នៅ​ក្រោម ដំបូល​ភូមិគ្រឹះ​លោក​ឧកញ៉ា​ខាងលើ ទុក ជា​ដូចជា​កូនធម៌ ប៉ុន្ដែ​មិនដឹងថា អ្នក មានទ្រព្យ​សម្បត្ដិ​ស្ដុកស្ដម្ភ​ជាម​នុស្ស អប្រិយ​កាច​សាហាវឃោរឃៅ​ដល់​ម្លឹ​ង សោះ ។
         ​កន្លងទៅ​ គាត់​ក៏​ធ្លាប់បាន​ទៅ សួរសុខទុក្ខ​ក្មួយ​នៅ​ភូមិគ្រឹះ​ខាងលើនេះ តែ​មិនបាន​ជួប ដោយសារ​អ្នកយាម​ផ្ទះ និង​ក្រុម​អង្គរក្ស​ប្រាប់​គាត់​ថា មិន​អនុ ញ្ញាត​ឱ្យចូល​ទេ ព្រោះ​ថៅកែ​ស្រី​មិន​នៅ ផ្ទះ តែ​គាត់​បានឃើញ​យ៉ាងច្បាស់​ថៅ កែ​កំពុង​អង្គុយ​នៅមុខ​ផ្ទះ រួចហើយ​មិន ដឹង​ជា​រក​វិធី​ណា​មកជួប​ក្មួយ​ក៏​ត្រឡប់ មក​ស្រុកកំណើត​វិញ​ទាំង​ក្ដី​អាឡោះ អាល័យ ។​សមត្ថកិច្ច បានឱ្យដឹងថា ពាក់ព័ន្ធ ភរិយា​ឧកញ៉ា វេ​ង លី​តិច​ឡា បានធ្វើ ទារុណកម្ម​លើ​ក្មេងស្រី​ទាំង​២​ខាងលើ សមត្ថកិច្ច​បានទទួល​ពាក្យបណ្ដឹង​ចប់ សព្វគ្រប់​ហើយ និង​កំពុង​ចាត់វិធានការ ដោយ​យក​ចិ​ត្ដ​ទុកដាក់​បំផុត​ដើម្បី​ផ្ដល់​ភាព​យុត្ដិធម៌​ដល់​យុវតី​រងគ្រោះ ទាំង​២ ៕

Friday, January 11, 2013

អ្នក​ធ្វើការ​តាម​ផ្ទះ​នៅ​តែ​លំបាក​ ចំណែក​សកម្មភាព​ជួយ​ពួកគេ​ក៏​លំបាក

RFI ដោយ អ៊ឹម ណាវិន  : នៅ​ពេល​ស្ថានភាព​ កម្មករ​ធ្វើការ​តាម​ផ្ទះ​លំបាក​ គ្មាន​ច្បាប់​ការពារ​ សង្គម​មិន​ឲ្យ​តម្លៃ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ ឈ្មោះ​ថា ​បណ្តាញ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​កម្ពុជា​ ក៏​បាន​បង្កើត​ឡើង​ កាល​ពី​ចុង​ឆ្នាំ​២០១២​ ដើម្បី​ការពារ​សិទ្ឋិ ​និង​លើក​តម្លៃ ​អ្នក​ធ្វើ​ការងារ​មួយ​ប្រភេទ​នេះ​ឲ្យ​ប្រសើរ​ឡើង។ ​ ក្រោយ​​ពី​ដំណើរ​ការ​បាន​ប្រមាណ​២​ខែ​មក ​បណ្តាញ​កម្មករ​ធ្វើការ​តាម​ផ្ទះ​ រក​ឃើញ​ថា​ អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​តែ​ប្រឈម​​នឹង​បញ្ហា​ជា​ច្រើន​ ចំណែក​សកម្មភាព​ ជួយ​អន្តរាគមន៏​នានា​ ក៏​លំបាក​ចូល​ទៅ​ដល់​ក្នុង​ផ្ទះ​របស់​​គេ​ ដែល​ជា​កន្លែង​ធ្វើ​ការងារ​ប្រចំា​ថ្ងៃ ​របស់​កម្មករ​ធ្វើការ​តាម​ផ្ទះ។

Wednesday, December 26, 2012

ពលការិនី ស្រ្តីមេផ្ទះ នៅម៉ាឡេស៊ី ត្អូញត្អែរ រឿងមិនទាន់ បានប្រាក់ខែ ពេលត្រឡប់មកវិញ

DAP ដោយ ដើមអម្ពិល៖ ភ្នំពេញ៖ ពលការិនី ធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ចំនួន៧នាក់បានត្អូញត្អែរ និងបានដាក់ពាក្យបណ្តឹង ឲ្យជួយអន្តរាគមរឿងពួកគេ មិនទទួល បានប្រាក់ខែ ដែលធ្វើការនៅប្រទេសម៉ាឡេស៊ីពីរឆ្នាំ។

លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានថ្លែងឲ្យដឹងពួកគេ ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រយៈពេលពីរឆ្នាំមកហើយ ហើយ បានត្រលប់មកវិញថ្មីៗមកនេះ ដោយពុំទទួលបានប្រាក់ខែទេ។
លោកថាពួកគេមកពីខេត្តកំពង់ឆ្នាំង កណ្តាល និងខេត្តកំពង់ចាម ជាដើមបានមកដាក់ពាក្យបណ្តឹង នៅសហជីពរបស់លោក ឲ្យជួយអន្តរាគមពីអ្វី ដែលពួកគេ ទៅធ្វើការតាមសេវាក្រុមហ៊ុន Mey Yorn Services។
លោកថា ក្នុងម្នាក់ៗត្រូវទទួលបានប្រាក់ខែជាង ៣០០០ដុល្លារ សម្រាប់រយៈពេលពីរឆ្នាំ ដែលពួកគេធ្វើការជាស្រ្តីមេផ្ទះ នៅប្រទេសម៉ាឡេស៊ី។
ពលការិនីមួយរូបឈ្មោះ ឈូក ឡន និយាយថា រូបគេមិនទទទួលបានប្រាក់ខែនោះទេ ពេលត្រឡប់មកស្រុកវិញ។ រូបគេបានបញ្ចប់កិច្ចសន្យា ធ្វើការ នៅប្រទេសម៉ាឡេស៊ី តែត្រឡប់មកវិញ គ្មានប្រាក់ខែ ឲ្យមកគ្រួសារនៅស្រុកកំណើត។
យ៉ាងណាក៏ដោយ ក៏ភាគីក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុននឹងប្រគល់ជូន ប្រាក់ខែពួកគេពេញលេញ បន្ទាប់ពីថ្ងៃបុណ្យណូអែល ដោយសារ ក្រុមហ៊ុនទើបតែទទួលក្រដាសសែក ៕

Friday, December 14, 2012

វគ្គសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៏ ធ្វើឡើងនៅផ្ទះសាមគ្គី

IDEA ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១២ ផ្ទះសាមគ្គី ដែលរួមមានសមាគមប្រជាធិបតេយ្យឯករាជ្យនៃ
សេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)រួមទាំងសហព័ន្ឋសហជីប កម្មករចំនីអាហារនិងសេវាកម្មកម្ពុជា(CFSWF)
បណ្តាញយុវជនកម្ពុជា(CYN)សម្ព័នសហគមកម្មករកម្ពុជា(CCFC)
សមាគមមន្ត្រីរាជ្យការឯករាជ្យកម្ពុជា(CICA)និងមជ្ឍមណ្ឌលអភិវឌ្ឍន៏កម្មករកម្ពុជា(CWCD)
បានបើកសិក្ខាសាលាមួយដែលមានរយៈពេល១ថ្ងៃចាប់ពីម៉ោង ៨: ០០នាទី រហូតដល់ ម៉ោង៥:០០នាទី ក្រោមប្រធានបទ” សហជីបនិយមនៃចលនានិយម” ដែលមានការចូលរូមពីវាគ្មិន មកពីប្រទេស ភីលីពីន។នៅក្នុងសិក្ខាសាលានោះសង្កេតឃើញមានអ្នកចូលរួមប្រមាណ៤០នាក់។
នៅក្នុងអង្កសិក្ខាសាលាទាំងមូល មានការចូលរួមចែករំលែកនូវបទពិសោធន៍ពីសំណាក់អ្នកចូលរួម និងបានសួរសំណួរជាច្រើនទៅកាន់វាគ្មិន​ទាក់ទងទៅនឹងប្រធានបទ” សហជីបនិយមនៃចលនានិយម” នៅក្នុងប្រទេសភីលីពីន ៕