Monday, November 19, 2012

សមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបាន បង្កើតបណ្តាញកម្មករ ធ្វើការតាមផ្ទះកម្ពុជា


ភ្នំពេញ៖ សមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានរៀបចំសមាជបង្កើតបណ្តាញកម្មករ ធ្វើការតាមផ្ទះកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែ វិច្ឆិកា ឆ្នាំ ២០១២ នៅភោជនីយដ្ឋានទន្លេបាសាក់ ដើម្បីរើសប្រធានបណ្តាញថ្មីមួយនេះ។

អង្គសមាជមាន ​អ្នកចូលរួម​ពី​កម្មករ​ធ្វើការ​តាម​ផ្ទះរួមទាំង​មន្ត្រី​រដ្ឋាភិបាលតំណាង​ អង្គទូត និង​អង្គការ​ជាតិ​-​អន្តរជាតិសហជីពនិង​អ្នកសារព័ត៌មាន​។​

​ ក្នុង​ពិធី​ជួបជុំ​នោះក្រៅ​ពី​មតិ​សំណេះសំណាលក៏​មាន​កិច្ចពិភាក្សាព្រមទាំង​ បោះឆ្នោត​ជ្រើសតាំង​រចនាសម្ព័ន្ធនិង​លក្ខន្តិកៈ​របស់​បណ្តា​ញក​ម្មករ​ ធ្វើការ​តាម​ផ្ទះ​កម្ពុជា​។
លោក ហេង សំអ៊ន អគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)បានថ្លែងឲ្យដឹងថាពីមុនសមាគមបានជ្រើសតែបណ្តាញកម្មកររោងចក្រម៉ូតូកង់បីជាដើម ប៉ុន្តែនៅពេលនេះសមាគបង្កើតបណ្តាញមួយទៀត គឺបណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជាក្នុងគោលបំណងរក្សាសិទ្ធិពួកគេពីការកេងប្រវ័ញ្ចកម្លាំង ដើម្បីធ្វើការទាមទារសិទ្ធិទាមទារ ប្រាក់ខែគោលនិងលក្ខខណ្ឌការងារផ្សេងៗដូចកម្មករដទៃបំរើក្នុងវិស័យផ្សេងៗ ព្រោះពួកគេក៏ជាមនុស្សចាំបាច់ទទួលសិទ្ធិពីរបរក្រៅប្រព័ន្ធនេះផងដែរ។
លោកថា “មុនគេធ្វើការទាមទារសិទ្ធិអីមួយ គេត្រូវមានបណ្តាញមុនសិនអីចឹងបានជាយើងរួមគ្នាបង្កើតបណ្តាញដើម្បីរៀបចំ សកម្មភាពជួយផ្សេងៗ និងទាមទារឲ្យរដ្ឋាភិបាលពិនិត្យស្ថានភាពកម្មករតាមផ្ទះ”។
ជាមួយគ្នា លោកស្រី ពុង ឈីវកិចនាយិការអង្គការលីកាដូ និង NGO CEDAW បានថ្លែងថាកម្មករធ្វើការតាមផ្ទះក្នុងស្រុកភាគច្រើនជាស្រ្តី និងកុមារដែលពួកគេ ទទួលរងនូវការធ្វើបាប “យើងមានការលំបាក ព្រោះការងារក្នុងផ្ទះយើងមិនអាចទៅមានសិទ្ធិចូលផ្ទះគេបានទេអីចឹងយើងមិនដឹងថា ពួកគាត់ជាពិសេសកុមារត្រូវថៅកែធ្វើបាប ធ្វើការហួសកម្លាំង ហួសម៉ោងគ្មានអាហារគ្រប់គ្រាន់ជាដើម ”។
សូមជម្រាបថា ដំណាក់ការទី១ សមាគមធ្វើការចងក្រងបណ្តាញកម្មករធ្វើការតាមផ្ទះពីព្រោះអំណាចរបស់បណ្តាញស្ថិតលើសមាជិកក្នុងឆ្នាំ២០១២នេះ ដំណាក់ទី២ឆ្នាំ២០១៣-២០១៤ ធ្វើការតស៊ូមតិដោយសាររាជរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ លេខ១៨៩និងឲ្យមានច្បាប់ជាតិដើម្បីការពារកម្មករតាមផ្ទះ ទាំងក្នុង និងក្រៅប្រទេសព្រមទាំងតាមដានជំរុញឲ្យមានការអនុវត្តច្បាប់ ទាមទារប្រាក់ខែគោលនិងលក្ខខណ្ឌការងារផ្សេងៗ៕

No comments:

Post a Comment