Thursday, February 28, 2013

ភរិយា ឧកញ៉ា វេ​ង លី​តិច​ឡា ចិ​ត្ដ​អប្រិយ​កំណាច​ឃោរឃៅ​ធ្វើ​ទារុណកម្ម​ក្មេងស្រី​អ្នកបម្រើ​ដ៏​អមនុស្សធម៌​ជិត​១០​ឆ្នាំ​

WATPHNOM : ​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៣ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បាត់ដំបង​បាន​បង្ហើប ឱ្យដឹងពី​ភាព​ដ៏​រន្ធត់ ខ្លោចផ្សា​របស់​ក្មេង ស្រី​អាយុ​១៧​ឆ្នាំ​២​នាក់ ដែល​បាន​រង​នូវ ការធ្វើ​ទារុណកម្ម​វាយដំ​ពី​សំណាក់​ថៅ កែ​ស្រី​អ្នកមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ​និង​ជា​ភរិយា​ម្ចាស់​បុរី​វិមាន សុភមង្គល ប៉ុន្ដែ​ចិ​ត្ដ អប្រិយ កាច​សាហាវ ឃោរឃៅ ។​
         ​ ក្មេងស្រី​ទាំង​២​នាក់ មាន ស្នាមរបួស​ពេញ​រៀងកាយ​ដូចៗ​គ្នា មាន​សភាព ស្លេកស្លាំង មានតែ​ខោអាវ​ជាប់​នឹង​ខ្លួន មួយ​ចង្កេះ អង្គុយ​យំ​ដ៏​ស​ង្វែ​គ​នៅក្បែរ រង្វង់​មូល​រូបសំណាក់​លោកតា​ដំបង គ្រញូង​ក្រុង​បាត់ដំបង កាលពី​ព្រលប់​ថ្ងៃ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៣ ហាក់ដូចជា អស់សង្ឃឹម​ក្នុង​ជីវិត ទើប​នគរបាល​បាន​សួរនាំ និង​យក​អ្នក​ទាំង​២​មកកាន់​កា​រិ យា​ល័យ​ដើម្បី​សួរនាំ​អំពី​ដំណើររឿង​នៃ ក្ដី​ទុក្ខសោក​របស់​នាង រស់នៅ​ក្រោម ដំបូល​អភិជន ប៉ុន្ដែ​ចិ​ត្ដ​កាច​អប្រិយ អមនុស្សធម៌​នោះ ។ តាម​ការ​អះ អាង​របស់​ក្មេងស្រី​ដ៏​កំសត់​បាន​ឲ្យ​ដឹងថា ពួកនាង​បាន​បង្ខំ​ចិ​ត្ដ លួច​រត់​ចេញពី​ភូមិគ្រឹះ​ដ៏​ស្ដុកស្ដម្ភ​របស់ លោក​ឧកញ៉ា វេ​ង លី​តិច​ឡា នៅ​រាជ ធានី​ភ្នំពេញ ជិះ​ម៉ូតូឌុប​មកកាន់​ស្រុក កំណើត​ឯ​ខេត្ដ​បាត់ដំបង ដោយសារតែ ពួកនាង​មិនអាច​ស៊ូទ្រាំ​រង​នូវ​ការវាយដំ ធ្វើ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​ស្រី​ឈ្មោះ លី ពៅ ដែល​ត្រូវជា​ភរិយា​ឧកញ៉ា​ខាង លើ ។​
         ​យុវតី​ រងគ្រោះ​ឈ្មោះ សង់ គ​ន្ធា អាយុ ១៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សំបុក អក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្ដ​បាត់ ដំបង​បញ្ជាក់ថា នាង​គឺជា​កូនកំព្រា​តាំង ពី​តូច តែមាន​ម្ដាយធំ​ម្នាក់​ឈ្មោះ ហ៊ុ​ង សុខា អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាង លើ ។ ដោយឡែក​យុវតី​រងគ្រោះ​ម្នាក់ ទៀត​ឈ្មោះ ផល្លី អាយុ​១៧​ឆ្នាំ នៅ​ចំពោះ មុខ​សមត្ថកិច្ច​នាង​បាត់អស់​ភាពក្លាហាន និយាយ​ទាំង​ភិតភ័យ​ថា នាង​មិនដឹងថា ឪពុកម្ដាយ​ស្លាប់ ឬ​នៅទីណា​ពិតប្រាកដ ទេ តែមាន​ស្រុកកំណើត​នៅ​ខេត្ដ​តាកែវ ហើយ​នាង​ទាំង​២​នាក់​បាន​ទៅធ្វើជា​អ្នក បម្រើ​នៅ​ភូមិគ្រឹះ​លោក​ឧកញ៉ា វេ​ង លី​តិច​ឡា និង​ភរិយា​ឈ្មោះ លី ពៅ “​ម្ចាស់​បុរី​វិមាន​សុភមង្គល​” នៅ​ផ្លូវ លេខ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួល គោក ។​
         ពួក នាង​បន្ដថា ក្នុងនាម​ជា​អ្នកបម្រើ ប្រៀប​បានជា​ទាសករ​ដាច់​ថ្លៃ មិន​ថា ពេលយប់ ឬ​ថ្ងៃ​ថៅកែ​ស្រី​តែងតែ​ធ្វើ ទារុណកម្ម​វាយដំច្រំធាក់ និង​ឱ្យបំពេញ ការងារ​ដូចជា បម្រើ​និង​ថែ​ទាំង​សត្វ​ឆ្កែ ចំនួន​១៩​ក្បាល ជូន​សម្អាត​ក្នុង​ភូមិគ្រឹះ ដែលមាន​កម្ពស់​៣​ជាន់ និង​បោកគក់ ក៏ដូចជា​រៀបចំ​ទុកដាក់​នូវ​សម្ភារ​ផ្សេងៗ ជាច្រើន​សិប​មុខ​ទៀត ដែល​មកទល់នឹង ពេលនេះ​ពួកនាង​បានរស់នៅ​ភូមិគ្រឹះ​ដ៏ ខ្លោចផ្សា​នេះ​អស់​រយៈពេល​៩​ឆ្នាំ បើ​គិត តាំងពី​នាង​អាយុ​៨​ឆ្នាំ​មក​នោះ ។ យុវតី សង់ គ​ន្ធា បាន​បញ្ជាក់ថា កាលពី ដំបូង​ក្នុង​វ័យ​៨​ឆ្នាំ បើទោះជា​រង​នូវ​ការ វាយដំ ប៉ុន្ដែ​មិន​ដូច​ពេលបច្ចុប្បន្ន​ធ្ងន់ ធ្ង​រ​បែបនេះ​ទេ គឺ​ថៅកែ​ស្រី​បាន​ចាប់ ផ្ដើមធ្វើ​បាប​នាង​ចាប់ពី​អាយុ​ប្រហែល ១០​ឆ្នាំ និង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​តែង រង​នូវ​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​ថៅកែ ស្រី ដែល​ទម្លាប់ យក​ខ្សែភ្លើង​វិញ​ជា​២ ដង​អំបោស​ជូត​ផ្ទះ និង​ដង្កាប់ សុទ្ធតែជា​សម្ភារៈ ដែល​ទុក សម្រាប់ធ្វើ​ទារុណកម្ម​ពួកនាង​។​
         ​មានការ​ បញ្ជាក់ទៀតថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ ២០១៣ ខណៈ​ថៅកែ​មិន​នៅផ្ទះ និង​ភ្លេច បិទទ្វារ​របង ជា​ឱកាស​ដែល​ធ្វើឱ្យ​នាង លួច​រត់​ចេញពីផ្ទះ​ទៅសំងំ​នៅខាងមុខ​ក៏ ហៅ​ពូ​ម៉ូតូឌុប​ម្នាក់ រួច​សំពះអង្វរ​គាត់ ឱ្យជួយ​ឌុប​ទៅកាន់​ខេត្ដ​បាត់ដំបង​ដែលជា ស្រុកកំណើត ហើយ​ពូ​ម៉ូតូឌុប​ពិតជា​មាន ចិត្ដធ​ម៌​សណ្ដោស​ប្រណី​តាម​ការ​អង្វរ​ពី ពួកនាង មកដល់​ទីក្រុង​បាត់ដំបង ពូ​ម៉ូតូ ឌុប​គាត់​ថែមទាំង​មិន​យកប្រាក់​រួចហើយ បាន​ប្រាប់​នាងៗ​ថា ចាំ​ថ្ងៃ​ណា​មាន​ប្រាក់ យកមក​សង​ពូ​វិញ​ចុះ តាមរយៈ​លេខ ទូរស័ព្ទ​ដែល​ពូ​ទុកឱ្យ​ក្មួយៗ រួចហើយ គាត់​ក៏បាន​ចេញពី​ក្រុង​បាត់ដំបង​ធ្វើឱ្យ រូបនាង​ទាំង​២​នាក់​មិនដឹងថា ទៅ​ជ្រក​នៅ ទីណា​ក៏​នាំគ្នា​មក​អង្គុយ​នៅក្បែរ​រង្វង់​មូល លោកតា​ដំបងគ្រញូង ទើប​ជួបនឹង​នគរ បាល​ហៅ​មក​សួរនាំ​ពី​ដំណើររឿង​នៃ​ជីវិត ដ៏​ខ្លោចផ្សា​របស់​នាង ។​
         ​អ្នកស្រី ហ៊ឹង សុខា បាន​ប្រាប់​សមត្ថ កិច្ច​ផងដែរ​ថា ឈ្មោះ សង់ គ​ន្ធា អាយុ ១៧​ឆ្នាំ គឺជា​ក្មួយ​ស្រី​របស់​ដែល​បាន កំព្រា​ឪពុកម្ដាយ​តាំងពី​វ័យ​៨​ឆ្នាំ​មកម្ល៉េះ កាលណោះ លោក​ឧកញ៉ា វេ​ង លី​តិច​ឡា និង​លោកស្រី លី ពៅ ថៅកែ​បុរី​វិមាន សុភមង្គល​នៅ​ភ្នំពេញ គាត់​អះអាងថា មានតែ​កូនប្រុស​នៅ​ត្រកូល ដូច្នេះ​ចង់ បានកូន​ស្រី​ដើម្បី​ធ្វើជា​កូនចិញ្ចឹម​យក មក​បីបាច់​ថែរក្សា ។  ដោយ​យល់ឃើញថា ក្មួយ​ជា​ក្មេង​កំព្រា អាច​នឹងមាន​អនាគត បើ​គាត់​សម្រេច​ចិ​ត្ដ​ឱ្យទៅ​រស់នៅ​ក្រោម ដំបូល​ភូមិគ្រឹះ​លោក​ឧកញ៉ា​ខាងលើ ទុក ជា​ដូចជា​កូនធម៌ ប៉ុន្ដែ​មិនដឹងថា អ្នក មានទ្រព្យ​សម្បត្ដិ​ស្ដុកស្ដម្ភ​ជាម​នុស្ស អប្រិយ​កាច​សាហាវឃោរឃៅ​ដល់​ម្លឹ​ង សោះ ។
         ​កន្លងទៅ​ គាត់​ក៏​ធ្លាប់បាន​ទៅ សួរសុខទុក្ខ​ក្មួយ​នៅ​ភូមិគ្រឹះ​ខាងលើនេះ តែ​មិនបាន​ជួប ដោយសារ​អ្នកយាម​ផ្ទះ និង​ក្រុម​អង្គរក្ស​ប្រាប់​គាត់​ថា មិន​អនុ ញ្ញាត​ឱ្យចូល​ទេ ព្រោះ​ថៅកែ​ស្រី​មិន​នៅ ផ្ទះ តែ​គាត់​បានឃើញ​យ៉ាងច្បាស់​ថៅ កែ​កំពុង​អង្គុយ​នៅមុខ​ផ្ទះ រួចហើយ​មិន ដឹង​ជា​រក​វិធី​ណា​មកជួប​ក្មួយ​ក៏​ត្រឡប់ មក​ស្រុកកំណើត​វិញ​ទាំង​ក្ដី​អាឡោះ អាល័យ ។​សមត្ថកិច្ច បានឱ្យដឹងថា ពាក់ព័ន្ធ ភរិយា​ឧកញ៉ា វេ​ង លី​តិច​ឡា បានធ្វើ ទារុណកម្ម​លើ​ក្មេងស្រី​ទាំង​២​ខាងលើ សមត្ថកិច្ច​បានទទួល​ពាក្យបណ្ដឹង​ចប់ សព្វគ្រប់​ហើយ និង​កំពុង​ចាត់វិធានការ ដោយ​យក​ចិ​ត្ដ​ទុកដាក់​បំផុត​ដើម្បី​ផ្ដល់​ភាព​យុត្ដិធម៌​ដល់​យុវតី​រងគ្រោះ ទាំង​២ ៕

No comments:

Post a Comment