ពលករ អ៊ុត សុខឃឿន រូបខាងស្តាំ |
ភ្នំពេញៈ នៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១២ លោក ជុំ ចាំ បានជួបពិភាក្សាជាមួយលោក
មែ ស៊ីថុន
តំនាងក្រុមហ៊ុន យូមេនរីសស៏ ឌីវេឡុបមេន(HRD) ពីពត៌មានទាក់ទងនឹងពលករឈ្មោះ អ៊ុត សុខឃឿន
មានទីកន្លែងកំណើតនៅភូមិ ពោនកក ឃុំ ឈើទាល ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង។ ដែលបានទៅធ្វើការនៅម៉ាឡេស៊ីតាំងពី
ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១០តាមរយៈក្រុមហ៊ុន យូមេនរីសស៏ ឌីវេឡុបមេន(HRD) តាមកុងត្រាដែលមានរយៈពេល
២ឆ្នាំ ចាប់ពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១០ រហូតដល់ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ
២០១២។
រហូតមកដល់ពេលនេះនាងពុំទាន់បានវិលត្រឡប់មកវិញឡើយ
តែមិត្តភក្តិដែលអ្នកទៅជាមួយគ្នា
បានវិលត្រលប់មកវិញអស់ហើយ។
ក្រុមគ្រួសារមិនបានទទួលពត៌មានអ្វីសោះពីពលករម្នាក់នេះ
ជាងពីឆ្នាំមកហើយ ទើបក្រុមគ្រួសារមកពឹងពាក់
សមាគមប្រជាធិបតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) អោយជួយរកកូនរបស់គាត់។
លោក មែ ស៊ីថុន: បន្ទាប់ពីទទួលទូរសព្ទពី សមាគមប្រជាធិបតេយ្យឯករាជ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ក្រុមហ៊ុនបានទាក់ទងទៅភ្នាក់ងារនៅម៉ាឡេស៊ី
តែទាក់ទងមិនបានបន្ទាប់មកក្រុមហ៊ុនបានទូរសព្ទ័ទៅម្ចាស់ផ្ទះដែលទទួលយកពលករទៅធ្វើការម្ចាស់ផ្ទះបានឆ្លើយថាពលករនេះធ្វើការបានតែ១ឆ្នាំ
ទេហើយភ្នាក់ងារនៅម៉ាឡេស៊ី យកទៅធ្វើការនៅកន្លែងផ្សេងទៀត។
ក្រុមហ៊ុននិងព្យាយាមទាក់ទងទៅខាងម៉ាឡេស៊ីទៀតតែបើមិនបានលទ្ឋផលក្រុមហ៊ុននិងទាក់ទងនៅក្រសួងការងារនិងក្រសួងការបរទេសដើម្បីទាក់ទងទៅ
ស្ថានទូតខ្មែនៅម៉ាឡេស៊ីក្រុមហ៊ុននឹងសុំពេល១ទៅ២សប្តាដើម្បីដោះស្រាយរឿងនេះ។
No comments:
Post a Comment